ទោះមិនទាន់មាន ដំណឹងរៀបការ តែ ជីមមី និងគូស្នេហ៍ កាន់តែស្វីត

ភ្នំពេញ៖ ពិធីការិនីស្រីកញ្ញា ជីមមី ក្រោយមានទំនាក់ទំនងស្នេហា តារាស្រីរូបនេះ មិនបានលាក់មុខគូស្នេហ៍នោះឡើយ តែបែរជាបង្ហាញមុខគូសង្សារជាសាធារណៈមិនខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពក្នុងសង្គមសិល្បៈនោះទេ ដោយបច្ចុប្បន្ន តារារូបនេះបានទាក់ទងមើលចិត្តគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ។ ក្នុងនោះដែរ បើតាមការសង្កេតឃើញ គូស្នេហ៍តារាស្រីរូបនេះ តែងតែនៅក្បែរ ចាំមើលថែនាងស្ទើរតែគ្រប់ជំហាន ហើយគ្រប់កម្មវិធីតែងតែលេចមុខទាំងគូតែម្ដង។

ម្យ៉ាងវិញទៀត ខណៈពេលមើលចិត្តគ្នាអស់ជាង ១ឆ្នាំមកនេះ​អ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក តាមរយៈការបង្ហោះរូបភាព និងធ្វើជាវីដេអូផងដែរ។ លើសពីនេះទៅទៀត តារាស្រីរូបនេះក៏ធ្លាប់ចេញជាវីដេអូ និយាយពីរឿងរ៉ាវស្នេហានាង និងសង្សារបង្ហាញទៅកាន់ទស្សនិកជន និងហ្វេនបានដឹងទៀតផង។ បើទោះបី ពិធីការិនីរូបនេះ ទើបតែចាប់ផ្ដើមមានស្នេហា តែជីវិតគូតារារូបនេះ មើលទៅពិតជារឹងមាំ និងល្អូកល្អើនជាមួយគ្នា មិនចាញ់គូស្នេហ៍ដទៃឡើយ។

ជាក់ស្ដែង ថ្មីៗនេះកញ្ញា ជីមមី បាននាំមិត្តប្រុសទៅថតរូបជាលក្ខណៈគូស្នេហ៍ ព្រមទាំងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហាក្នុងឈុតពណ៌ខ្មៅ ដោយរូបភាពទាំងនោះ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ចំណងស្នេហាតារាមួយគូនេះ ពិតជាស្ម័គ្រស្មោះនឹងគ្នាខ្លាំ ជាពិសេសទឹកមុខ និងកាយវិការតែម្ដង។ មិនត្រឹមតេប៉ុណ្ណោះ គ្រប់សន្លឹកនៃរូបភាព ពិតជាស្វីត ហើយផ្អែមល្ហែមខ្លាំង ធ្វើឲ្យហ្វេនជាច្រើនឃើញហើយ មិនច្រណែន និងចង់មានជីវិតគូដូចគូស្នេហ៍មួយគូនេះទៀតផង៕

ប្រភពរូបភាព៖ Sean Sithe Kun

សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *