នៅចំាគាត់អត់? ទីបំផុត បទដំបូងរបស់ ម្ចាស់ពាន Cambodian Idol Junior ភឿន សុភាព ចេញហើយ ពីរោះរណ្តំណាស់ លោកអើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ព្រឺត ហើយនិយាយ ថា…(មានវីដេអូ)

~

អ្នកគាំទ្រជាច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ប្អូនប្រុស ភឿន សុភាព នោះ ដែលជា ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី ទស្សនិកជន ក្នុងចំណោម ជើងខ្លាំងជាច្រើនរូប។

~

~

ប្រជា​ប្រិយរបស់ សុភាព នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ តាមរយៈការបកស្រាយចម្រៀងរបស់ម្ចាស់ជ័យលាភីរូបនេះ កាលពីពេលកន្លងទៅ។

~

~

នៅទីបំផុត បទដំបូង របស់ ម្ចាស់ពាន រង្វាន់រូបនេះ បានចេញផ្លូវការហើយ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ក្រោមចំណងជើងថា “ម្ចាស់ក្សត្រិយ៍” ដែលជាការ និពន្ធទំនុកច្រៀង ដោយ នី សុគន្ធា, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ មាស សុគន្ធ។

~

~

ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើន ភ្ញាក់ព្រឺត ហើយលាន់មាត់ថា ៖ ពីរោះណាស់ សម្លេងផ្អែមស្រទន់, រង់ចាំយូរហើយ ពីរោះណាស់, សម្លេងគាត់ផ្អែមណាស់ ធ្លាក់ក្នុងអន្លង់សម្លេងគាត់ហើយ, ទន្ទឹងចាំយូរណាស់ idol ពីរោះអន្លុងអន្លោចណាស់, សំឡេងស្រទន់ ល្អណាស់។ ព្រមទំាងនៅមានពាក្យសរសើរពេញៗមាត់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យហ្វេនៗចាំយូរ សូមស្តាប់ទំាងអស់គ្នា ៖

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *