ទោះមិនទាន់មាន ដំណឹងរៀបការ តែ ជីមមី និងគូស្នេហ៍ កាន់តែស្វីត

ភ្នំពេញ៖ ពិធីការិនីស្រីកញ្ញា ជីមមី ក្រោយមានទំនាក់ទំនងស្នេហា តារាស្រីរូបនេះ មិនបានលាក់មុខគូស្នេហ៍នោះឡើយ តែបែរជាបង្ហាញមុខគូសង្សារជាសាធារណៈមិនខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាពក្នុងសង្គមសិល្បៈនោះទេ ដោយបច្ចុប្បន្ន តារារូបនេះបានទាក់ទងមើលចិត្តគ្នាអស់រយៈពេលជាង១ឆ្នាំមកហើយ។ ក្នុងនោះដែរ បើតាមការសង្កេតឃើញ គូស្នេហ៍តារាស្រីរូបនេះ តែងតែនៅក្បែរ ចាំមើលថែនាងស្ទើរតែគ្រប់ជំហាន ហើយគ្រប់កម្មវិធីតែងតែលេចមុខទាំងគូតែម្ដង។ ម្យ៉ាងវិញទៀត ខណៈពេលមើលចិត្តគ្នាអស់ជាង ១ឆ្នាំមកនេះ​អ្នកទាំងពីរ តែងតែបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក តាមរយៈការបង្ហោះរូបភាព និងធ្វើជាវីដេអូផងដែរ។ លើសពីនេះទៅទៀត តារាស្រីរូបនេះក៏ធ្លាប់ចេញជាវីដេអូ និយាយពីរឿងរ៉ាវស្នេហានាង និងសង្សារបង្ហាញទៅកាន់ទស្សនិកជន និងហ្វេនបានដឹងទៀតផង។ បើទោះបី ពិធីការិនីរូបនេះ ទើបតែចាប់ផ្ដើមមានស្នេហា តែជីវិតគូតារារូបនេះ …

Read More